បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus នឹងត្រៀមក្នុងការលក់ចេញនៅខ្សែបម្រើទាំងអស់ដែលនឹងវិលត្រលប់មកពីការខ្ចីជើងវិញ។
ក្នុងនោះ Arthur Melo, Weston McKennie និង Denis Zakaria ត្រូវដាក់លក់នៅលើទីផ្សារនារដូវក្តៅនេះ ដោយសារតែពួកគេមិនស្ថិតនៅក្នុងគម្រោងរបស់លោក Allegri នោះទេ។ ជាមួយគ្នានេះ Cuadrado និង Alex Sandro ក៏នឹងត្រូវចាកចេញផងដែរ៕