បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានធ្វើការចរចាការផ្ទេរជាមុន ជាមួយនឹងកីឡាករ Moises Caicedo។ ការពិភាក្សាជាមួយនឹងកីឡាករកំពុងធ្វើឡើង សំណើរកុងត្រាក៏នឹងកំពុងរៀបចំ ដោយកុងត្រាផ្ទាល់ខ្លួនខិតចិត្តនឹងការព្រមព្រៀងគ្នា។
ការផ្ទេរមិនទាន់រួចរាល់នោះទេ ដោយវាត្រូវចំណាយពេលបន្ថែមទៀត។ ក្នុងនោះក្លឹប Chelsea ជឿជាក់ចំពោះការចរចាទៅលើតម្លៃផ្ទេរ ៨០លានផោន។ សម្រាប់ De Zerbi បញ្ជាក់ហើយថា Caicedo នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ៕