បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមិនមានការផ្លាស់ប្តូរសម្រាប់ David Raya។ គាត់ចង់ផ្ទេរទៅកាន់ Tottenham ខណៈលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។
ក្នុងនោះក្លឹប Spurs និង Brentford កំពុងធ្វើការចរចាទៅលើតម្លៃផ្ទេរ ខណៈក្លឹប Spurs មិនចង់បង់ប្រាក់រហូតដល់ទៅ ៤០លានផោននោះទេ៕