Fulham ត្រូវបង្ខំចិត្តលក់កីឡាករ Tosin ព្រោះតែមូលហេតុនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Tosin Adarabioyo នឹងចាកចេញពីក្លឹប Fulham នៅរដូវក្តៅនេះ ខណៈការពិភាក្សាទៅលើកុងត្រាថ្មីត្រូវបានបរាជ័យ។

គួរបញ្ជាក់ថាក្លឹប Fulham ចង់រក្សាទុក Tosin ប៉ុន្តែឥលូវនេះ ត្រូវបង្ខំចិត្តលក់គាត់ចេញ ដើម្បីចៀសវាងនៅការបាត់បង់អោយគាត់គ្មានទទួលបានអ្វីទាំងអស់ នៅពេលដែលកុងត្រាគាត់បញ្ចប់នៅឆ្នាំក្រោយ។ កីឡាករ Tosin ចង់ស្វែងរកនៅការប្រកួតប្រជែងថ្មី៕