Man Utd សម្រេចចិត្តប្តូរគោលដៅ ក្រោយមានអារម្មណ៍ថាក្លឹប Spurs មិនចង់លក់ Kane

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បាននឹងសម្លឹងរកមើលនៅខ្សែប្រយុទ្ធថ្មីម្នាក់ផ្សេងទៀត ខណៈដែលកិច្ចព្រមព្រៀងផ្ទេរ Harry Kane មិនទៅមុខរួចនោះទេ។

ក្នុងនោះក្លឹប Man Utd មានអារម្មណ៍ថា Tottenham មិនចង់លក់ Kane មកអោយពួកគេនោះទេ ហើយក្លឹបក៏មិនចង់ចំណាយពេល ២ខែចោលក្នុងរឿងមួយនេះដែរ។ កីឡាករ Rasmus Hojlund ជាកីឡាករម្នាក់នៅក្នុងបញ្ជីរបស់ក្លឹប Man Utd ផងដែរ៕