ក្លឹប Al Ittihad នឹងអាចចុះហត្ថលេខាផ្ទេរយក Kante បានក្នុងរយៈពេល ២៤ម៉ោងទៀត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ittihad ជឿជាក់ថានឹងអាចបញ្ចប់ការផ្ទេរយកកីឡាករ Kante នៅរយៈពេល ២៤ម៉ោងទៀត។ កុងត្រាបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន ហើយការធ្វើតេស្តសុខភាពលើកដំបូងក៏រួចរាល់ផងដែរ ប៉ុន្តែគ្រាន់តែនៅចាំការចុះហត្ថលេខារបស់កីឡាករ និងភ្នាក់ងារកីឡាករ។

ក្នុងនោះឯកសារការផ្ទេរអាចនឹងបោះត្រានៅថ្ងៃនេះ ក្រោយការពិភាក្សាគ្នា៕