មកដឹងទឹកប្រាក់ក្នុងសំណើរថ្មី ដែល Arsenal នឹងដាក់ទៅ Brighton ក្នុងការផ្ទេរយក Caicedo

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ London World បានអោយដឹងថាក្លឹប Arsenal បានរៀបចំនៅការដាក់សំណើរមួយសម្រាប់ការផ្ទេរយកខ្សែបម្រើ Moises Caicedo របស់ក្លឹប Brighton។ ក្នុងនោះ ត្រូវបានគេជឿជាក់ថាក្លឹបកាំភ្លើងធំនឹងដាក់សំណើរក្នុងរង្វង់កញ្ចប់ទឹកប្រាក់ ៧៥លានផោន ដែលប្រហាក់ប្រហែលទៅនឹងសំណើរចាស់ ត្រូវបានក្លឹប Brighton បដិសេធកាលពីមករាកន្លងមក។

ក្នុងនោះក្លឹប Brighton បានបង្ហាញនៅចំហរក្នុងការចរចារជាមួយនឹងក្លឹប Arsenal ដោយសារតែពួកគេបានធ្វើការសន្យាជាមួយនឹងកីឡាករសញ្ជាតិអេក្វាឌ័ររូបនេះរូចហើយ៕