បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Messi បានថា “ខ្ញុំដឹងព័ត៌មានថា La Liga បានយល់ព្រមផ្តល់ភ្លើងខៀវ ប៉ុន្តែការពិតគឺវាមានរឿងច្រើន គឺពិតជាច្រើនដែលពួកយើងនៅខ្វះខាត ដើម្បីអោយខ្ញុំអាចត្រលប់ទៅកាន់ Barca វិញបាន”។
កីឡាករ Messi បានបន្ថែមថា “ខ្ញុំមិនចង់ទទួលខុសត្រូវចំពោះពួកគេក្នុងការលក់កីឡាករ ឬកាត់ប្រាក់ខែនោះទេ។ ខ្ញុំអស់កម្លាំង”៕