Kante យល់ព្រមទៅចូលរួមជាមួយនឹងក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ N’Golo Kante នឹងទៅចូលរួមជាមួយនឹងក្លឹប Al Itthihad ក្នុងលីគអារ៉ាប៊ីសាអូឌីត។

ក្នុងនោះការធ្វើតេស្តសុខភាពធ្វើឡើងនៅទីក្រុងឡុងដ៏។ សម្រាប់កុងត្រា គឺមានរយៈពេល ២ឆ្នាំ និងមានលក្ខខណ្ឌបន្តថែមទៀត។ ដោយឡែកសម្រាប់ប្រាក់ឈ្នួល គឺទទួលបាន ១០០លានអឺរ៉ូ ក្នុងមួយរដូវកាល ដោយរួមបញ្ចូលទាំងសិទ្ធិរូបភាព កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងផលប័ត្រ៕