ក្លឹបមួយនៅអ៊ីតាលី កំពុងជម្រុញអោយមានការផ្ទេរយកខ្សែបម្រើ Youri Tielemans

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Gianluca Di Marzio បានអោយដឹងថាក្លឹប AS Roma បាននឹងកំពុងជម្រុញអោយមានការផ្ទេរយកខ្សែបម្រើ Youri Tielemans របស់ក្លឹប Leicester City ហើយគាត់ក៏ជាគោលដៅផ្ទេររបស់ក្លឹប Arsenal នារដូវក្តៅនេះ។

គួរបញ្ជាក់ថាកុងត្រារបស់ Tielemans បានផុតជាមួយនឹងក្លឹប Leicester City ដែលធ្វើអោយគាត់ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ។ ហើយក៏មានក្លឹបជាច្រើន ដែលរួមបញ្ចូលទាំង Arsenal និង AS Roma ក៏ចង់ចុះហត្ថលេខាយកគាត់ដែរ៕