Brighton ត្រៀមកញ្ចប់ថវិកាយ៉ាងច្រើន ក្នុងការទិញយក Levi Colwill របស់ Chelsea

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brighton បានត្រៀមក្នុងការដាក់សំណើរថ្មី ក្នុងការទិញយក Levi Colwill ក្នុងតម្លៃ ៤០លានផោន។

គួរបញ្ជាក់ថាក្លឹប Chelsea បានច្រានចោលនៅសំណើរ ៣០លានផោនម្តងហើយកាលពីសប្តាហ៍មុន។ ក្នុងនោះក្លឹប Chelsea តែងតែគំនិតដូចគ្នា គឺចង់ទុកកីឡាកររូបនេះ សម្រាប់គម្រោងរដូវកាលក្រោយ ដោយមិនមានបំណងចង់លក់គាត់នោះទេ៕