Alexis Mac Allister នឹងទៅចូលរួមជាមួយនឹងក្លឹប Liverpool ជាមួយកុងត្រារយៈពេល…..!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីការផ្ទេររបស់ Alexis Mac Allister ទៅកាន់ក្លឹប Liverpool ថា កុងត្រាត្រូវបានព្រមព្រៀងគ្នា ដោយមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨ (កុងត្រា ៥ឆ្នាំ)។

ក្នុងនោះ Liverpool នឹងត្រូវបង់លុយអោយ Brighton នៅថ្ងៃបន្ទាប់ ដោយតម្លៃនោះទាបជាង ៦០លានផោន។ ការធ្វើតេស្តសុខភាពនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ២៤/៤៨ម៉ោងខាងមុខ៕