បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបន្ទាប់ពីកក់ពេលវេលាធ្វើតេស្តសុខភាពសម្រាប់កីឡាករ Alexis Mac Allister នៅសប្តាហ៍ក្រោយមក ក្លឹប Liverpool នឹងត្រូវផ្តោទៅលើការពង្រឹងនៅតំបន់បម្រើម្តង។
ក្នុងនោះ ការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Manu Kone និង Kephren Thuram ធ្វើឡើងនាពេលខាងមុខ។ កីឡាករ Gabri Veiga ទទួលបានកោតសរសើរ ប៉ុន្តែមិនទាន់មានការចរចា ឫដាក់សំណើរណាមួយនោះទេ៕