បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester City កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារឆ្វេង Raphael Guerreiro ខណៈពេលដែលគាត់មិនាបបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Borussia Dortmund នោះទេ។
គួរបញ្ជាក់ថា Guardiola ចង់ចុះហត្ថលេខាយកគាត់ ក្រោមហេតុផលមួយថាកីឡាករ Sergio Gomez អាចនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Burnley ដែលដឹកនាំអោយអតីតវីរៈបុរសរបស់ក្លឹប City គឺលោក Vincent Kompany ទើបនឹងប្រម៉ូតឡើងមកកាន់ក្របខណ្ឌកំពូលអង់គ្លេសសម្រាប់រដូវកាល ២០២៣-២៤ ខាងមុខនេះ៕
