បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Real Madrid បានសន្សំលុយ ៧លានអឺរ៉ូ បន្ទាប់ពីបានបញ្ចប់កុងត្រារបស់ Eden Hazard។
គួរបញ្ជាក់ថា Hazard នឹងត្រូវចាកចេញពីក្លឹប Real Madrid នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។ ហើយ Hazard មិនទាន់ធ្វើការសម្រេចចិត្ត ទៅលើក្លឹបបន្ទាប់ដែលគាត់នឹងទៅលេងនោះទេ៕