Xavi ចង់យក Kessie ទៅប្តូរជាមួយកីឡាករ Inter ម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Barcelona សម្លឹងរកមើលឪកាសក្នុងការដោះដូរកីឡាករជាមួយក្លឹប Inter Milan ដោយយកកីឡាករ Franck Kessie ប្តូរនឹងខ្សែបម្រើ Marcelo Brozovic។

គួរបញ្ជាក់ថាក្លឹបនៅអេស្ប៉ាញមួយនេះចង់បានខ្សែមប្រើសញ្ជាតិក្រូអាត់រូបនេះ ដោយសារតែ Xavi ចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ក្រោយការចាកចេញរបស់ Sergio Busquets។ ស្របពេលដែលក្លឹបនៅអ៊ីតាលីក៏ចាប់អារម្មណ៍ជាមួយនឹង Kessie ដូច្នេះក្លឹបយក្សនៅអេស្ប៉ាញមួយនេះចង់ដោះដូរជាមួយនឹង Brozovic។