បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Report បានអោយដឹងថាក្លឹប Bayern Munich សង្ឃឹមថាអាចទទួលបានប្រាក់ប្រមាណ ៩០លានអឺរ៉ូសម្រាប់ការលក់កីឡាករ Lucas Hernandez និង Benjamin Pavard នៅរដូវក្តៅនេះ។
ដោយសារតែកីឡាករទាំង ២នាក់ ចង់ចាកចេញពីក្លឹបនៅអាឡឺម៉ង់នារដូវក្តៅនេះ ស្របពេលដែលក្លឹប Bayern ក៏ចង់លក់គាត់ផងដែរ។ ប៉ុន្តែក្លឹបសង្ឃឹមថាអាចនឹងទទួលបាន ៦០លានអឺរ៉ូ ពីការលក់ Hernandez និង ៣០លានអឺរ៉ូ ពីការលក់ Pavard៕