បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការពិភាក្សាជំហ៊ានបន្ទាប់រវាងក្លឹប Arsenal និងក្រុមភ្នាក់ងាររបស់កីឡាករ Martin Odegaard ទៅលើកុងត្រាថ្មីនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថាមិនមានការប្រញ៉ាប់សម្រាប់ភាគីទាំង ២ ខណៈពួកគេមានគំនិតដូចគ្នា។ ដោយផែនការនឹងត្រូវបន្ត ហើយកុងត្រាថ្មីនឹងត្រូវរួចរាល់នៅឆ្នាំនេះ។ Martin សប្បាយចិត្តនឹងនៅទីក្រុងឡុង៕