ការពិភាក្សាអំពីអនាគត Lukaku នឹងធ្វើឡើងនៅថ្ងៃទី…. ក្នុងខែមិថុនា

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សាណាមួយបានធ្វើឡើងនោះទេនៅក្នុងខែឧសភានេះ ទៅលើអនាគតរបស់ Romelu Lukaku រវាងក្លឹប Chelsea និង Inter Milan។ ការចរចានឹងធ្វើឡើង បន្ទាប់ពីបញ្ចប់ការប្រកួត UCL វគ្គផ្តាច់ព្រ័ត្រ។

ក្នុងនោះត្រូវបានគេដឹងថា អទិភាពរបស់ Lukaku គឺបន្តស្នាក់នៅជាមួយនឹង Inter នៅរដូវកាលក្រោយ។ វាអាស្រ័យទៅលើក្លឹបទាំង ២។ ប៉ុន្តែមិនមានការសម្រេចណាមួយកើតឡើងមុនថ្ងៃទី១១ ខែមិថុនានោះទេ៕