Arsenal ដាក់​សំណើរ 15 លាន​អឺ​រ៉ូ​សម្រាប់​កីឡាករ​វ័យ 18 ឆ្នាំ​នៅ La Liga

0

នេះ​បើ​យោង​តាម Ekrem Konur បានអោយ​ក្លឹ​ប​ថា Arsenal បាន​ដាក់​សំណើរ​ដំបូង​តម្លៃ 15 លាន​អឺ​រ៉ូ​សម្រាប់​ខ្សែការពារ Ivan Fresneda របស់ Real Valladolid ។

កីឡាករ​វ័យ 18​ឆ្នាំ​រូប​នេះ​បាន​រីករាយ​នឹង​រដូវ​កាល​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​អេ​ស្ប៉ា​ញ ដោយ​បង្ហាញខ្លួន​ចំនួន 24 ដង​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់ ចំពោះ​ការ​បង្ហាញ​សត​ម្ថ​ភាព​របស់​គាត់ ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ក្រុម Borussia Dortmund ផង​ដែរ​។

ក្លឹ​ប​កាំភ្លើង​ធំ​ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​ពង្រឹង​បន្ថែម​នៅ​តំបន់​ខ្សែការពារ​ស្តាំ​ដោយ Takehiro Tomiyasu មាន​បញ្ហា​របួស ហើយ​បាន​យក Ben White ដែល​ជា​ខ្សែការពារ​កណ្ដាល​មក​ជំនួស​វិញ​៕