ឃាត់បានជើងខ្លាំង ៥នាក់ ក្រោយធ្វើសកម្មភាពវាយ កាប់ចាក់ ចំនួន ២ករណី

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៩ និង ៣០ នាទី កម្លាំង​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់​នៅ​ចំណុច​បុរី​ពិភព​ថ្មី​ផ្សារ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​) នៅ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ០២ ករណី ៖

ករណី​ទី​១ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​យក​ដាវ និង​កាំបិតប៉័ងតោ​កាប់​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ និង​ខូចខាត​ម៉ូតូ​ចំនួន ០៦ គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​ហាង​កាហ្វេ​យីហោ​ជួប​មិត្ត ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៩ និង ០០ នាទី ។

ជន​រង​គ្រោះ
-​ឈ្មោះ លាម ចាន់​កេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​០៤៣ ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ នៅផ្ទះ​រង​របួស​ដាច់​ស្បែក​ក្បាល​ខាងក្រោយ ផ្នែក​ខាងស្តាំ ដេរ​អស់​ចំនួន ០៦ ថ្នេរ ។
-​ឈ្មោះ ហ៊ា​ង សែន​មង្គល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៩៦ ផ្លូវលំ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ សិស្ស រង​របួស​ដាច់​រហែក​ត្រង់​ច្រមុះ​ផ្នែក​ខាងឆ្វេង ដេរ​អស់​ចំនួន ២៤ ថ្នេរ

សម្ភារៈ​ខូចខាត
-​ខូចខាត​ម៉ូតូ​ចំនួន ០៦ គ្រឿង (​បែក​កុង​ទ័​រ ,​អាវ និង​ដាច់​កន្ទុយ​ម៉ូតូ​)

ករណី​ទី​២ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​វាយ​លើ​ជន​រង​គ្រោះ​ដោយ​យក​ជើង​ធាក់​ចំ​ផ្ទៃមុខ និង​យក​មួក​សុវត្ថិភាព​វាយ​ម៉ូតូ និង​ដក​យក​កូនសោ​ម៉ូតូ​របស់​ជន​រង​គ្រោះ​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​រោងកុន ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រី​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨ និង​០០ នាទី

ជន​រង​គ្រោះ
-​ឈ្មោះ ទេព សុភាព ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ នគរបាល ត្រូវជា​ពូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ភុ​ម្យ សុចិ​ត្រា ភេទ ប្រុស អាយុ ១៤ ឆ្នាំ រង​របួសស្រាល ។

ជនសង្ស័យ
១-​ឈ្មោះ សាន្ត សុ​វិសាល ហៅ ដុ​ង​ហេ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលា​ប៊ែ​ល​ធី​សាខា​ទី​៨ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៤ ផ្លូវ​វ៉េ​ង​ស្រេង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ សុខ ដា​លីង ហៅ ក្តី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ
៣-​ឈ្មោះ ធន់ ជីវ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ
៤-​ឈ្មោះ រិ​ន្ទ សៅរ៍​សីហា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ
៥-​ឈ្មោះ តំ វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៥ នាក់ ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

ប្រភព៖ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ