ក្លឹ​ប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ល្បួង​យក​កីឡាករ​របស់ Real Madrid

0

យោង​តាម Foot Mercato បានអោយ​ដឹង​ថា ខ្សែប្រយុទ្ធ Karim Benzema វ័យ 35 ឆ្នាំ​រូប​នេះ​បាន​ជូនដំណឹង​ដល់ Los Blancos អំពី​បំណង​របស់​គាត់​ក្នុង​ការ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជើងឯក Saudi Pro League​។

ម្ចាស់​ពាន Ballon d’Or ឆ្នាំ 2022 ត្រូវ​បាន​គេ​រំពឹង​ថា គាត់​នឹង​ស្នាក់​នៅ​ក្នុង​រដ្ឋធានី​អេ​ស្ប៉ា​ញ​រយៈពេល​មួយ​ឆ្នាំ​ទៀត​។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ផ្តល់​ជូន​ដែល​មាន​តម្លៃ​កប់​ពពក​ពី​ក្លឹ​ប Al Ittihad អាច​ផ្លាស់​ស្ថានភាព​របស់​គាត់ ហើយ Benzema ត្រូវ​បាន​គេ​រំពឹង​ថា​គាត់​នឹង​យល់ព្រម​សម្រាប់​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​ដែល​មាន​តម្លៃ​ប្រមាណ 200 លាន​អឺ​រ៉ូ​ជាមួយ​ក្លឹ​ប​អា​រ៉ា​ប៊ី​សា​អូឌីត​៕