Home ព័ត៌មានកីឡា ក្លឹបមួយនេះចាប់អារម្មណ៍ចង់បាន Vlahovic ប៉ុន្តែចាំមើលតម្លៃដែលក្លឹប Juventus លក់សិន

ក្លឹបមួយនេះចាប់អារម្មណ៍ចង់បាន Vlahovic ប៉ុន្តែចាំមើលតម្លៃដែលក្លឹប Juventus លក់សិន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែប្រយុទ្ធ Dusan Vlahovic នៅតែជាកីឡាករម្នាក់ ដែលស្ថិតនៅបញ្ជីកីឡាករដែលក្លឹប Bayern ចង់បាន ខណៈពេលដែលលោក Thomas Tuchel ជាអ្នកគាំទ្រដ៏ធំរបស់ខ្សែប្រយុទ្ធរូបនេះ។ ក្នុងនោះ Kolo Muani ក៏ស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Bayern ដូចគ្នា។

គួរបញ្ជាក់ថាការពិភាក្សាជាមួយនឹងក្លឹប Juventus មិនទាន់បានធ្វើឡើងនោះទេ។ ដោយពេលនេះត្រូវចាំការបញ្ជាក់តម្លៃរបស់ក្លឹប Juventus និងការបញ្ជាក់របស់នាយកថ្មីក្លឹបនេះផងដែរ៕

Previous articleការផ្ទេររបស់ Bellingham អាចនឹងត្រូវដឹងច្បាស់នៅ…….!
Next articleក្លឹ​ប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ល្បួង​យក​កីឡាករ​របស់ Real Madrid