ក្លឹ​ប​ចំនួន ៦​កំពុង​ចង់បាន​កីឡាករ​របស់ Chelsea មា្ន​ក់​នេះ​!

0

Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្ថិត​នៅ​ក្នុង​លទ្ធភាព​ខ្ពស់​សម្រាប់​ខ្សែប្រយុទ្ធ Christian Pulisic​។

មិនមែន​ជា​រឿង​អាថ៌​កំបាំង​ទេ ដែល​កីឡាករ​សញ្ជាតិ​អា​មេ​រិ​ក គ្រោង​នឹង​ចាក​ចេញពី​កីឡដ្ឋាន Stamford Bridge នៅ​រដូវក្តៅ​នេះ​។

គាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ទៅ​កាន់​ក្រប​ខណ្ឌ Serie A ហើយ​ក្រុម Juventus បាន​ពេញចិត្ត​ក្នុង​ការ​នាំ​យក​កីឡាករ​រូប​នេះ ក្នុង​តម្លៃ​ខ្លួន​ប្រមាណ 25 លាន​ដុល្លារ​សម្រាប់​កិច្ចព្រមព្រៀង នេះ​បើ​យោង​តាម​របាយការណ៍​របស់ ESPN ។

គួ​បញ្ជាក់​ផង​ដែរ Manchester United , Newcastle , Napoli, AC Milan និង Galatasaray បាន​ចាត់​ទុក​ថា​កីឡាករ​រូប​នេះ​ជា​គោលដៅ​សំខាន់​៕