បាត់ដំបង៖ នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទី កំលាំងមូលដ្ឋានសំងាត់បានផ្តល់ព័ត៌មានថា កាលពីយប់មានជនសង្ស័យចំនួន០៣នាក់ បានយកម៉ាស៊ីនគោយន្តកន្ត្រៃ០១គ្រឿង. ម៉ាសុីននិងដៃចង្កូត ពណ៌ក្រហម (គោយន្តកូនកាត់)មកផ្ញើនៅផ្ទះខ្លួន ។ ក្រោយពីទទួលព័ត៌មាន កម្លាំងបានចុះដកហូតសម្ភារះតាងមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការស្រាវជ្រាវ ។
លុះដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង១០:០០នាទី ជំនាញបានទទួលបណ្តឹងពីឈ្មោះ ញ ស ប ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល បានបាត់គោយន្តកន្ត្រៃ១គ្រឿង កូនកាត់
(ម៉ាសុីននិងដៃចង្កូតពណ៌ក្រហម) ដែលដាក់បូមទឹកដាក់ស្រែនៅចំណុចប្រឡាយលេខ១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល នៅខាងលិចផ្ទះចំងាយប្រមាណ ៣០០ ម៉ែត្រ កាលពីយប់ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២២:៣០នាទី ។
ក្រោយពីទទួលព័ត៌មានពីកំលាំងមូលដ្ឋានសំងាត់ និងបណ្តឹងជនរងគ្រោះ និងអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលផែន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន និងគោគឃ្មុំ ធ្វើការស៉ើបអង្កេត ។
រហូតវេលាម៉ោង១៣:០០នាទី ថ្ងៃដដែល ជំនាញយើងបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួនជនចំនួន ១នាក់ មានឈ្មោះ វ៉ា សុភាពហៅមានភេទ ប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិកៀនកែស២ ឃុំគោគឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង ។
បន្ទាប់ពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគោយន្តកន្ត្រៃខាងលើពិតប្រាកដមែន ដោយមានបក្សពួក០២នាក់ទៀតចូលរួមធ្វើសកម្មភាព :
១-ឈ្មោះ រ ព ភេទ ប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល (គេចខ្លួនបាត់ពីមូលដ្ឋាន)
២-ឈ្មោះ ទ ភ រ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល (គេចខ្លួនបាត់ពីមូលដ្ឋាន)។ ករណីនេះ ជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី៕