មានក្លឹបហ៊ានផ្តល់នៅសំណើរទឹកប្រាក់លើស ៤០០លានអឺរ៉ូ សម្រាប់ផ្ទេរយក Benzema

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករ Benzema រួមជាមួយនឹងម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ Lionel Messi ត្រូវបានផ្តល់នៅសំណើរនៅទឹកប្រាក់យ៉ាងច្រើនពីក្លឹបនៅអារ៉ាប៊ីសាអូឌីត។

ក្នុងនោះសំណើរដែលផ្តល់អោយទៅ Benzema ត្រូវបានគេនិយាយថាលើសពី ៤០០លានអឺរ៉ូ ក្នុងរយៈពេលពីររដូវកាល ហើយនឹងផ្តល់អោយគាត់ក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់ការដេញថ្លៃ World Cup នាពេលអនាគតទៀតផង៕