បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអនាគត Nacho នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ក្រោយកុងត្រាជាមួយនឹង Real Madrid នឹងផុតនាពេលឆាប់ៗ ហើយក៏គ្មានការផ្តល់ភ្លើងបៃតងទៅលើការបន្តកុងត្រាថ្មីផងដែរ។
ក្នុងនោះខ្សែការពាររូបនេះ ត្រូវបានបញ្ចុះបញ្ចូលដោយក្លឹប Inter ដើម្បីស្វែងយល់អំពីកិច្ចព្រមព្រៀងមួយនេះ ប៉ុន្តែនៅមិនទាន់មានការយល់ព្រមណាមួយបានកើតឡើងនោះទេ៕