បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Barcelona កំពុងរៀបចំផែនការក្នុងការដាក់សំណើរ ៨៧លានផោនការផ្ទេរយកកីឡាករ Bruno Guimaraes របស់ក្លឹប Newcastle។
ក្លឹបយក្សនៅអេស្ប៉ាញមួយនេះចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួនមុនចាប់ផ្តើមរដូវកាលក្រោយ ខណៈពេលដែ Sergio Busquets បានចាកចេញ។
ទោះបីជាក្លឹប Newcastle មានកៅអីមួយទៅលេង Champions League ក៏វានៅតែត្រូវបានមើលថាតើក្លឹបសារិកាព្រៃ អាចនឹងលក់កីឡាករដ៏សំខាន់បំផុតរបស់ពួកគេម្នាក់ដែរឬទេ៕