ទើបតែអាយុ ១៧ឆ្នាំនោះទេ!! ប៉ុន្តែត្រូវក្លឹបយក្សនៅអេស្ប៉ាញចង់បានទៅហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Barcelona បានធ្វើការតាមដានយ៉ាងស្អិតទៅលើកីឡាករប្រេស៊ីល ដែលមានវ័យ ១៧ឆ្នាំ គឺ Kaua Elias។

គួរបញ្ជាក់ថា Elias គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតជើងឯក U-១៧ អាមេរិកខាងត្បូងឆ្នាំ ២០២៣ ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងជួយឱ្យប្រេស៊ីលឈ្នះពាន៕