Klopp ត្រូវចំណាយ ១០០លានអឺរ៉ូទៀត ប្រសិនជាចង់បានខ្សែបម្រើ Inter ម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercatoweb បានអោយដឹងថាក្លឹប Liverpool ត្រូវចំណាយប្រាក់ប្រមាណ ១០០លានអឺរ៉ូ សម្រាប់ខ្សែបម្រើ Nicolo Barella របស់ក្លឹប Inter Milan ប្រសីនជាពួកគេចង់ចុះហត្ថលេខាយកគាត់នៅរដូវក្តៅនេះ។

ប្រភពដដែរក៏បានបន្ថែមទៀតថា ក្លឹប Liverpool នឹងមិនបញ្ឈប់នៅពេលនេះទេ ក្រោយចុះហត្ថលេខាយកបានខ្សែបម្រើ Alexis Mac Allister របស់ Brighton។ ហើយនៅពេលនេះ ពួកគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កីឡាករ Barella៕