ក្លឹបនៅអង់គ្លេសមួយ ហ៊ានចំណាយ ១៥០លានអឺរ៉ូ សម្រាប់ការផ្ទេរយក Vinicius Junior

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាក្លឹប Chelsea បានត្រៀមនៅកញ្ចប់ថវិកាដល់ទៅ ១៥០លានអឺរ៉ូ សម្រាប់ផ្ទេរយកខ្សែប្រយុទ្ធ Vinicius Junior របស់ក្លឹប Real Madrid នារដូវក្តៅខាងមុខ។

នៅក្នុងរបាយការណ៍នោះក៏បានបញ្ជាក់ថា Vinicius កំពុងសញ្ចឹងគិតអំពីអនាគតរបស់គាត់នៅ La Liga បន្ទាប់ពីមានបញ្ហាប្រកាន់ពូជសាសន៍កើតឡើង។ ក្នុងនោះ Manchester United និង PSG ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករប្រេស៊ីលដែលមានទេពកោសល្យរូបនេះផងដែរ៕