បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Xavi ចេញមកបញ្ជាក់រឿង Kounde ថា៖
“ជាថ្មីម្តងទៀត ជាមួយនឹង Kounde គឺមិនមានបញ្ហាអ្វីនោះទេ។ គាត់ គឺជាផ្នែកមួយដ៏សំខាន់របស់ក្រុមយើង។ Jules គឺជាកីឡាករដ៏ជំនាញម្នាក់ ហើយយើងសប្បាយចិត្តជាមួយគាត់។ ខ្ញុំមិនយល់សោះ ថាហេតុអ្វីសារព័ត៌មានចេញផ្សាយថាគាត់មានបញ្ហាជាមួយក្លឹប។ គ្មានបញ្ហាអ្វីទាំងអស់”៕