បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kendry Paez បានក្លាយជាកីឡាករក្មេងជាងគេ ដែលអាចស៊ុតបញ្ចូលនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក យុវជនក្រោមអាយុ២០ឆ្នាំ កាលពីយប់មិញ។ គាត់ទើបតែមានអាយុ ១៦ឆ្នាំនោះទេ។
គួរបញ្ជាក់ថា ក្លឹប Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាងយកគាត់ ដោយក្នុងនោះតម្លៃផ្ទេរប្រហែល ២០លានអឺរ៉ូ រួមបញ្ចូលជាមួយនឹងប្រាក់រង្វាន់ផងដែរ។ នៅពេលនេះ គឺរង់ចាំតែការប្រកាសជាផ្លូវកាលរបស់ក្លឹបនោះទេ៕