បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ លោក Fabrizio Romano បានអោយដឹងថា Marco Asensio កំពុងស្ថិតនៅក្នុងផ្លូវក្នុងការចាកចេញពីក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួន។ នៅមិនទាន់មានកិច្ចព្រមព្រៀងណាមួយទាក់ទងនឹងកុងត្រាថ្មីនោះទេ។
ក្នុងនោះ Asensio បានធ្វើការច្រានចោលនៅសំណើរបន្តកុងត្រាថ្មីរបស់ក្លឹប Real Madrid។ ការសម្រេចចិត្តចុងក្រោយអំពីអនាគតគាត់នឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខ។ ហើយបើយោងតាមលោក Mendes ភ្នាក់ងារកីឡាករបានបង្ហើបថា ក្លឹបនៅលីគអង់គ្លេស និង PSG អាចជាគោលដៅរបស់គាត់៕