បរទេស៖ ក្លឹប Barcelona កំពុងធ្វើការលើការបន្តកុងត្រាថ្មីអោយខ្សែប្រយុទ្ធ Ousmane Dembele។ នេះបើយោងតាមការចេញផ្សាយរបស់ Gabriel Sans of Mundo Deportivo បានអោយដឹងថាក្លឹប Barcelona បានធ្វើការត្រៀមនៅសំណើរក្នុងការបន្តកុងត្រាថ្មីអោយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ រួចហើយ។
នេះបើយោងតាមប្រភពខាងលើបានអោយដឹងថាក្លឹប Barcelona បានផ្តល់នៅសំណើរសម្រាប់ Dembele រហូដល់ឆ្នាំ២០២៧។ កុងត្រារបស់ Dembele ជាមួយនឹងក្លឹប Barca នឹងផុតនៅឆ្នាំ២០២៤ ហើយមានតម្លៃផ្ទេរកុងត្រាប្រមាណ ៥០លានអឺរ៉ូ ដែលមានប្រសិទ្ធិភាពមុនថ្ងៃទី៣០ ខែមិថុនា៕