Real Madrid បាន​ឈាន​ដល់​កិច្ចព្រមព្រៀង ដើម្បី​ចុះហត្ថលេខា​លើ​គោលដៅ​សំខាន់ (មានវីដេអូ)

0

Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​សម្រាប់ Jude Bellingham​។ ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​គ្រោង​នឹង​ចំណាយ 100 លាន​អឺ​រ៉ូ​សម្រាប់​តារា​ឆ្នើម​របស់ Borussia Dortmund ហើយ​គាត់​នឹង​ផ្លាស់​ទៅ​នៅ​រដូវក្តៅ​នេះ​។

យោង​តាម​របាយការណ៍​របស់ MARCA និង REVELO បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Real Madrid និង Dortmund បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ការ​ផ្ទេរ Bellingham ។ Los Blancos បាន​ផ្តោត​លើ​ការ​បន្ថែម​ខ្សែបម្រើ ដើម្បី​ពង្រឹង​ក្រុម​របស់​ពួក​គេ​បន្ថែម​ទៀត​។

ខណៈ​ដែល Liverpool និង Manchester City ក៏​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា លើ​កីឡាករ​សញ្ជាតិ​អង់គ្លេស​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ក្រុម​នៅ​អង់គ្លេស​ទាំង​ពីរ​នេះ បាន​ដកខ្លួន​តាំងពី​ដើមរដូវ​កាល​នេះ ដោយសារ​ក្លឹ​ប​អា​ល្លឺ​ម៉​ង់​ដាក់​តម្លៃ​ខ្ពស់​ពេក​។ ទន្ទឹម​នឹង​នេះ​ដែរ​សំណើរ​របស់​ក្លឹ​ប Manchester City ត្រូវ​បាន​ច្រានចោល ដោយ​ពួក​គេ​គិត​ថា​វា​ជា «​ក្លឹ​ប​ផ្លា​ស្ទិ​ច​» នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន BILD​។

ខណៈ​ពេល​ដែល Dortmund កំពុង​សម្លឹង​មើល​ការ​រក្សា​កីឡាករ​អង់គ្លេស​រូប​នេះ ប៉ុន្តែ​ត្រូវ​បាន​ក្លឹ​ប Real Madrid ជះ​លុយ​ដើម្បី​នាំ​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​ចេញពី​ទឹកដី​អា​ល្លឺ​ម៉​ង់​៕