Mo Salah និយាយ​បែប​នេះ​! ក្រោយ Liverpool អស់ឱកាសក្នុងការប្រកួត UCL (មានវីដេអូ)

0

Mohamed Salah បាន​បង្ហាញ​ពី​ការ​ខកចិត្ត​របស់​គាត់​ដែល Liverpool ខក​ខានមិនបាន​ចូលរួម​ប្រកួត UEFA Champions League នៅ​រដូវ​កាល​ក្រោយ​។ ក្រុម​ហង្ស​ក្រហម​នឹង​ត្រូវ​ទៅ​លេង​នៅ UEFA Europa League បន្ទាប់​ពី​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ 5 ក្នុង​ក្របខ័ណ្ឌ Premier League​។

Manchester United បាន យក ឈ្នះ Chelsea ៤-១ កាល ពី ថ្ងៃ ព្រហស្បតិ៍ (២៥ ឧសភា​) បច្ចុប្បន្ន​កំពុង​ឈរ ក្នុង ចំណាត់ ទី 3​។ ក្រុម Newcastle United ទទួល​បាន​កៅអី​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League សម្រាប់​រដូវ​កាល​ក្រោយ ដោយ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី 4​ក្នុង​តារាង​ក្របខ័ណ្ឌ Premier League​។

ប៉ុន្មាន​វិនាទី​បន្ទាប់​ពី​ការ​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នៅ Old Trafford ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Salah បាន​ផ្ញើ​សារ​ទៅ​កាន់​អ្នកគាំទ្រ Liverpool ។ គាត់​និយាយ​ថា គាត់​ខូច ចិត្ត ហើយ មាន អារម្មណ៍ ថា អ្នក គាំទ្រ សម នឹង ទទួល បាន ការ លទ្ធផល​ប្រសើរ ជាង នេះ ដោយ សរសេរ ថា​៖

«​ខ្ញុំ​ពិតជា​ខកចិត្ត​ខ្លាំង​ណាស់​។ វា​គ្មាន​លេស​អ្វី​ទាំងអស់​។ យើង​មាន​អ្វី​គ្រប់យ៉ាង​ដែល​យើង​ត្រូវការ ដើម្បី​ធ្វើ​ឱ្យ​វា​ឈាន​ដល់ Champions League ឆ្នាំ​ក្រោយ ប៉ុន្តែ​យើង​បរាជ័យ​។ ខ្ញុំ​សុំ​ទោស ដែល​ធ្វើ​ឲ្យ​ក្រុម និង​អ្នកគាំទ្រ​ខកចិត្ត​»​។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា Salah ធ្លាប់​លេង​នៅ Europa League ជាមួយ AS Roma និង ACF Fiorentina ប៉ុន្តែ​មិន​ដែល​លេង​ក្នុង​ពានរង្វាន់​មួយ​នេះ​ជាមួយ​ហង្ស​ក្រហម​ទេ​។ ក្នុង ការ បង្ហាញ ខ្លួន ចំនួន 28 លើក សម្រាប់​រដូវ​កាល​ដ៏​ខកចិត្ត​នេះ រូប គាត់ ស៊ុត បញ្ចូល ទី បាន 5 គ្រាប់ និង បញ្ជូន បាល់ ឱ្យ មិត្ត រួម ក្រុម បញ្ចប់​ទី​ចំនួន 7 ដង​៕