បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងបន្ថែមពីកីឡាករ Adrien Rabiot។ មិនមានការចរចាណាមួយកើតឡើងជាមួយក្លឹប Juventus នោះទេ ខណៈដែលស្ថានភាពក្រុមប្រឹក្សាភិបាលនៅតែមិនច្បាស់លាស់។ កត្តានេះ អាចជាឱកាសដែលធ្វើអោយកីឡាករូបនេះ នឹងចាកចេញដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថាក្លឹប Manchester United កោតសរសើរចំពោះកីឡាករ Rabiot ដោយក្នុងនោះលោក Erik ten Hag ធ្លាប់ចង់បានរូបគាត់ការពីឆ្នាំទៅ ប៉ុន្តែនៅតែមិនមានការព្រមព្រៀង និងការដាក់សំណើរណាមួយនោះទេ៕