Florentino Perez ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា លើ​ខ្សែការពារ​ឆ្វេង​សញ្ជាតិ​បារាំង​របស់ AC Milan

0

ខ្សែការពារ​ឆ្វេង គឺជា​តំបន់​សំខាន់​ដែល Real Madrid មាន​បំណង​ចង់​ពង្រឹង​បន្ថែម​។ ក្លឹ​ប​បាន​ចុះហត្ថលេខា​រួច​ហើយដោយ​លោក Carlo Ancelotti បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា Fran Garcia នឹង​ត្រលប់​មក​ចូលរួម​ម្តងទៀត​ជាមួយ​ក្លឹ​ប Real madrid ។

ទោះជា​យ៉ាងណា​ក៏​ដោយ គាត់​ប្រហែលជា​មិនមែន​ជា​ខ្សែការពារ​ឆ្វេង​តែ​ម្នាក់​ដែល​ត្រឡប់​មក​កាន់ Santiago Bernabeu នៅ​រដូវក្តៅ​នេះ​ទេ​។ យោង​តាម Fichajes បានអោយ​ដឹង​ថា​លោក Florentino Perez ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ​ឆ្វេង​សញ្ជាតិ​បារាំង Theo Hernandez ពី AC Milan៕