បើ Gundogan ចាក​ចេញពី Man City នឹង​មិន​ទៅ​ចូលរួម​ជាមួយ Arsenal ទេ ប៉ុន្តែ​អាច​ជា​ក្លឹ​ប​មួយ​នេះ​!

0

យោង​តាម​លោក Matteo Moretto របស់ Relevo បានអោយ​ដឹង​ថា ខ្សែបម្រើ Ilkay Gundogan របស់ Manchester City កំពុង​ពិភាក្សា​ជាមួយ Barcelona​។

មាន​ក្លឹ​ប​ជា​ច្រើន​ត្រូវ​បាន​គេ​និយាយ​ថា កំពុង​តាមដាន​កីឡាករ​វ័យ 32 ឆ្នាំ​ដែល​ជា​ហេតុ​នាំ​អោយ​កូនក្រុម​របស់​លោក Pep Guardiola អាច​នឹង​ចាកចេញ​នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ​។ ពេល​នេះ Man City បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រគល់ Gundogan នូវ​កិច្ចសន្យា​ថ្មី​រយៈពេល 2 ឆ្នាំ ដើម្បី​បញ្ចប់​ការ​ចាប់អារម្មណ៍​របស់ Barcelona និង Arsenal ។

បើ​និយាយ​អំពី​អាទិភាព​របស់ Gundogan ប្រសិនបើ​គាត់​ចាក​ចេញពី Man City នោះ​គាត់​នឹង​មិន​ចូលរួម​ជាមួយនឹង Arsenal ទេ​។ Gundogan ធ្លាប់​បាន​ប្រាប់​ថា គាត់​ពេញចិត្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់ Barcelona ជាង នេះ​បើ​យោង​តាម​របាយការណ៍​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​៕