ចាប់បានម្នាក់ រត់រួចម្នាក់!! ក្រោយធ្វើសកម្មភាពលួងម៉ូតូ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៥​ម៉​០០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុ​ត្ត​ធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០១​នាក់​ឈ្មោះ សេន មហាម៉ាត់​កាលី ហៅ វ៉ុ​ង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ចំណុច​ផ្លូវលំ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​អំពើ​លួច (​យក​ម៉ូតូ ០១​គ្រឿង​) ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​៤៤០ ផ្លូវលំ ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៣​ម៉​៥០​នាទី ។

ជន​រង​គ្រោះ​ឈ្មោះ ប៊ុត សុ​ផា​ន់​ណា​រី ភេទ​ស្រី អាយុ ២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​៤៤០ ផ្លូវលំ ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ។ ១.​ជនសង្ស័យ​ឈ្មោះ សេន មហាម៉ាត់​កាលី ហៅ វ៉ុ​ង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ រាជធានី​ភ្នំពេញ មុខរបរ ពិតប្រាកដ (ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)។ វត្ថុ​តាង​ចាប់​យក ម៉ូត​មួយ​គ្រឿង​ម៉ាក់ Zoomer ពណ៌​បៃតង ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១FT-៣០០២ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​) ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ