Man Utd ត្រៀមផ្តល់កុងត្រាថ្មីរយៈពេលវែងដល់កីឡាកររូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានធ្វើការពិភាក្សា ដើម្បីបន្តកុងត្រាថ្មីអោយកីឡាករ Diogo Dalot។ ក្លឹបមានផែនការក្នុងការរក្សាទុក Dalot ហើយនឹងផ្តល់នៅកុងត្រារយៈពេលវែងសម្រាប់គាត់។

ក្នុងនោះក្លឹបមានសង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយនឹងកីឡាករ Dalot ក្នុងពេលឆាប់ៗខាងមុខនេះ៕