ក្លឹបនៅអង់គ្លេសមួយ បង្ហាញតម្រុយចង់បាន Martial ទៅរួមក្រុម

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Aston Villa បង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាងយកីឡាករ Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង នៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធរូបនេះបានជួបការលំបាកសម្រាប់ទម្រង់លេង ក្រោមការដឹកនាំរបស់ Erik ten Hag ដែលធ្វើឱ្យមានបញ្ហាទៅលើអនាគតរបស់គាត់នៅ Old Trafford សម្រាប់រដូវកាលក្រោយ។

អ្នកចាត់ការក្លឹប Villa លោក Unai Emery បាននឹងកំពុងស្វែងរកនៅខ្សែប្រយុទ្ធ ដើម្បីមកពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន សម្រាប់ត្រៀមលេងនៅក្នុងពានរង្វាន់ European បន្ទាប់ពីការដឹកនាំនៅឆ្នាំដំបូងរបស់គាត់។

គួរបញ្ជាក់ថា Martial ស្ទើរតែខកខានសម្រាប់រដូវកាល ២០២២/២៣ ដោយសារតែបញ្ហារបួស ហើយគាត់ទើបតែបង្ហាញខ្លួនបាន ២៧ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ នឹងរកបាន ៨គ្រាប់៕