Man Utd នឹងដាក់សំណើរផ្ទេរយក Mason Mount ក្នុងតម្លៃ….!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United អាចនឹងដាក់សំណើរទិញកីឡាករ Mason Mount របស់ក្លឹប Chelsea ក្នុងតម្លៃ ៥៥លានផោន។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានឈានដល់ឆ្នាំចុងក្រោយនៃកុងត្រាជាមួយនឹងក្លឹប Chelsea ខណៈពេលដែលការពិភាក្សាទាក់ទងនឹងការបន្តកុងត្រាថ្មីត្រូវបានបរាជ័យជាច្រើនដងមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយសំណើររបស់ក្លឹប Man Utd ដែលមានតម្លៃ ៥៥លានផោន គឺវាមិនស្របទៅនឹងអ្វីដែល Chelsea ចង់បានទៅដល់ ៨៥លានផោននោះទេ។ ខណៈពេលក្លឹប Arsenal និង Liverpool ក៏ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ទៅលើកីឡាករ Mount៕