ក្រុម Arsenal បានទទួលការខកចិត្តក្នុងការផ្ទេរកីឡាករ Ruben Neves បន្ទាប់ពីកីឡាកររូបនេះបានយល់ព្រមចូលរួមជាមួយក្លឹបមួយផ្សេងទៀត។
ក្រុមកាំភ្លើងធំកំពុងស្វែងរកជម្រើសសម្រាប់ខ្សែបម្រើថ្មី ហើយកីឡាករកំពូលៗជាច្រើនស្ថិតនៅក្នុងបញ្ជីទិញរបស់ពួកគេ។
ក្រុមរបស់លោក Mikel Arteta បានតាមដាន Ruben Neves អស់រយៈពេលជាយូរមកហើយ ហើយខ្សែបម្រើព័រទុយហ្គាល់ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ដែលពួកគេជឿថានឹងអាចជួយកែលម្អ បំពេញបន្ថែមសម្រាប់កន្លែងខ្វះខាតរបស់ក្រុម។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេអាចនឹងខកខានក្នុងការផ្លាស់ប្តូរសម្រាប់គាត់ ខណៈដែលរបាយការណ៍តាមរយៈ The Sun អះអាងថាគាត់បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ លើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹប Barcelona៕