មក​ដឹង​ពី​ចេតនា​របស់ Sadio Mane

0

យោង​តាម Foot Mercato បានអោយ​ដឹង​ថា​ខ្សែបម្រើ​ស្លាប​របស់ Bayern Munich កីឡាករ Sadio Mane មិន​មាន​បំណង​ចង់​ចាក​ចេញពី​ក្រុម Bayern Munich ក្នុង​ពេល​ឆាប់​ៗ​បែប​នេះ​ទេ​។

Mane មិន​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន បន្ទាប់​ពី​ចូលរួម​ជាមួយ Bayern Munich ក្នុង​រដូវ​កាល​នេះ ដោយ​គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី Chelsea និង​ក្រុម Al-Hilal របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។

ទោះជា​យ៉ាងណា​ក៏​ដោយ របាយការណ៍​ខាងលើ​ក៏​បាន​បញ្ជាក់​ថា Mane ចង់​នៅ​ទី​នេះ​បន្ត ទោះបីជា​អ្នកចាត់ការ Thomas Tuchel មិន​ចាប់អារម្មណ៍​ក្នុង​ការ​រក្សា​គាត់​ក៏​ដោយ​៕