Mohammed Kudus បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ Ajax ថាគាត់ចង់ចាកចេញពីក្លឹបនៅរដូវក្តៅ ដែលធ្វើអោយក្លឹបយក្សនៅ Premier League បានចាប់អារម្មណ៍ចុះហត្ថាលេខាលើគាត់។
កីឡាករអន្តរជាតិហ្គាណាដែលស៊ុតបញ្ចូលទីបាន 22 គ្រាប់សម្រាប់ក្លឹប និងប្រទេសក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ហើយគាត់គ្រោងនឹងចាកចេញពី Ajax នៅរដូវក្តៅ បើយោងតាមកាសែត The Athletic ។ Kudus មានកិច្ចសន្យាជាមួយក្រុមហូឡង់រហូតដល់ឆ្នាំ 2025 ហើយកាលពីខែមុនគាត់បានច្រានចោលកិច្ចព្រមព្រៀងថ្មី ខណៈដែលគាត់បានធ្វើឱ្យក្លឹបដឹងពីចេតនារបស់គាត់ក្នុងការចាកចេញ។
ជារឿយៗ Ajax នឹងលក់កីឡាករ ប្រសិនបើកីឡាករបដិសេធមិនបន្តស្នាក់នៅក្លឹប មុនពេលឈានដល់ 24 ខែចុងក្រោយនៃកិច្ចសន្យារបស់ពួកគេ។ ក្លឹបអាចស្នើសុំថ្លៃផ្ទេរប្រហែល 40 លានផោន (49.8 លានដុល្លារ) សម្រាប់ខ្សែបម្រើប្រយុទ្ធ ប៉ុន្តែតួលេខនេះនឹងប្រែប្រួល អាស្រ័យលើក្លឹបណាដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេ។
បច្ចុប្បន្នក្លឹប Premier League ចំនួនបីគឺ Manchester United, Arsenal និង Newcastle United កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិហ្គាណា។ ប៉ុន្តែកីឡាករវ័យ 22 ឆ្នាំធ្លាប់មានទំនាក់ទំនងជាមួយ Everton កាលពីរដូវកាលមុន ប៉ុន្តែត្រូវ Ajax បដិសេធនូវសំណើរនោះ៕