West Ham នឹងយក Declan Rice ទៅប្តូរយកកីឡាករ ៣រូបរបស់ Arsenal

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថា ក្លឹប West Ham កំពុងសម្លឹងមើលឪកាសដែលអាចយកខ្សែបម្រើ Declan Rice ទៅប្តូរយកកីឡាកររបស់ក្លឹប Arsenal ដល់ទៅ ៣នាក់។

កីឡាករជម្រើសជាតិអង់គ្លេសត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមកាំភ្លើងធំ ហើយក្លឹប West Ham កំពុងសម្លឹងមើលកីឡាករ ៣នាក់របស់ក្លឹប Arsenal ជាការដោះដូរនឹង Rice។ ដំបូងឡើយក្រុមញញួរធំចង់បាននៅកិច្ចព្រមព្រៀងជាសាច់ប្រាក់ជាមួយក្លឹបនៅទីក្រុងឡុងដ៍ ដែលរំពឹងថានឹងចំណាយប្រាក់ប្រហែល ១២០ លានផោនសម្រាប់ Rice ប៉ុន្តែតម្លៃអាចនឹងធ្លាក់ ប្រសិនជាក្លឹប West Ham អាចទទួលបានកីឡាករ ម្នាក់ ឫក៏ច្រើនសម្រាប់ការដោះដូរមួយនេះ។

ក្នុងនោះ David Moyes បានសម្លឹងឃើញកីឡាកររបស់ Arsenal ទៅ ៣រូប រួមមាន Reiss Nelson, Folarin Balogun និង Albert Sambi Lokonga។ សម្រាប់កីឡាករទាំង ៣រូបនេះ គឺមិនមានកីឡាករណាម្នាក់ស្ថិតនៅក្នុងជម្រើស ១១នាក់របស់លោក Arteta នោះទេ ដែលកត្តានេះអាចធ្វើអោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ អាចដាក់បញ្ចូលពួកគេសម្រាប់កញ្ចប់ដោះដូរនឹង Rice របស់​West Ham បាន៕