យោងតាមគេហទំព័រ The Sun បានឲ្យដឹងថាក្រុម Manchester United កំពុងតែស្វែងរកការផ្តល់កុងត្រាថ្មីដល់អ្នកចាំទី David De Gea របស់ពួកគេ។ កិច្ចសន្យារបស់អ្នកចាំទីរូបនេះ នឹងផុតកំណត់នៅរដូវក្តៅនេះខាងមុខនេះ ហើយប្រសិនបើបិសាចក្រហមអាចព្រមព្រៀងការបន្តស្នាក់នៅរបស់គាត់ ប៉ុន្តែ De Gea នឹងត្រូវទទួលយកការកាត់ប្រាក់ខែ ដើម្បីបន្តនៅជាមួយក្លឹប។
គួរបញ្ជាក់ផងដែរ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ នឹងទទួលបានការប្រកួតពិសេសមួយ ដើម្បីជាការគោរពដល់ការរួមចំណែករបស់គាត់ចំពោះក្លឹប នៅពេលគាត់ចុះកុងត្រាថ្មី៕