បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid នឹងធ្វើការប្រកាសនៅកុងត្រាថ្មីជាមួយនឹង Luka Modric និង Toni Kroos ក្នុងពេលឆាប់ៗ។ ដោយសារតែបញ្ហាពេលវេលា សម្រាប់ការបន្តកុងត្រាថ្មីរបស់ Vinicius Junior ក៏ត្រូវធ្វើអោយរួចរាល់ផងដែរ។
គួរបញ្ជាក់ថា Kroos បានចុះហត្ថលេខាលើកុងត្រាថ្មីរហូតដល់ខែមិថុនា ឆ្នាំ២០២៤ ខណៈពេល Modric ក៏ដូចគ្នាផងដែរ៕